FAQs & Guides

General Info

តើម៉ូតថ្មីៗចូលនៅពេលណា?

ម៉ូតថ្មីៗចូលរៀងរាល់ ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ កុំភ្លេចតាមដានឱ្យបានទៀងទាត់។

តើខ្ញុំទទួលបានការបញ្ចុះតម្លៃដោយរបៀបណា?

ប្រសិនបើអ្នកជាសមាជិករបស់ ZANDO, TEN11, 361, ROUTINE និង GATONI ស្រាប់, អ្នកអាចទទួលបានការបញ្ចុះតម្លៃដូចទៅនឹងហាងដែរ ដោយគ្រាន់តែចុះឈ្មោះនៅលើអនឡាញជាមួយនឹងលេខទូរស័ព្ទដដែលនោះជាការស្រេច។

តើប្រេនអ្វីខ្លះដែលយើងលក់លើអនឡាញ?

យើងកំពុងតែដាក់លក់ទំនិញពីប្រេន​ ZANDO, TEN11, ROUTINE & 361 Degree. ទំនិញខ្លះយើងលក់ផ្តាច់មុខលើអនឡាញ ដែលមិនមាននៅតាមហាងទេ។

Payment Methods

តើខ្ញុំបង់ប្រាក់ដោយរបៀបណា?

យើងផ្តល់នូវជម្រើសទូទាត់ច្រើនប្រភេទ

  1. កាតឥណទាន/ឥណពន្ធ (វីសា និង ម៉ាសស្ទឺកាត)
  2. អេប៊ីអេ Payway, អេស៊ីលីដា Payway, ជីបម៉ុង Payway, ...
  3. ទូទាត់តាមភ្នាក់ងារផ្ទេរប្រាក់ (TT) សម្រាប់តាមខេត្ត
  4. ទូទាត់តាមភ្នាក់ងារដឹកជញ្ជូន (COD) សម្រាប់ភ្នំពេញ

Delivery

តើជម្រើសដឹកជញ្ជូនមានអ្វីខ្លះ?
  1. នៅភ្នំពេញ យើងដឹកជញ្ជូនដល់ផ្ទះ។
  2. នៅតាមខេត្ត អ្នកអាចយកទំនិញរបស់អ្នកនៅការិយាល័យរបស់ភ្នាក់ងារដឹកជញ្ជូនដូចជា ក្រុមហ៊ុន វីរ: ប៉ុនថាំ ឬ J&T។
តើត្រូវចំណាយពេលប៉ុន្មានដើម្បីទទួលបានការបញ្ជាទិញរបស់ខ្ញុំ?
  1. នៅភ្នំពេញ អ្នកអាចទទួលបានទំទិញនៅថ្ងៃតែ១ បើការបញ្ជាទិញនោះមុនម៉ោង១២ថ្ងៃត្រង់ សម្រាប់ការបញ្ជាទិញក្រោយម៉ោង១២ថ្ងៃត្រង់ អ្នកនឹងទទួលបានទំនិញនៅថ្ងៃបន្ទាប់។
  2. នៅតាមខេត្ត សម្រាប់ការបញ្ជាទិញមុនម៉ោង១២ថ្ងៃត្រង់ នឹងទទួលបានទំនិញនៅថ្ងៃបន្ទាប់ សម្រាប់ការបញ្ជាទិញក្រោយម៉ោង១២ថ្ងៃត្រង់ នឹងទទួលបានទំនិញនៅថ្ងៃខានស្អែក (ឬខានស្អែក១)
តើការដឹកជញ្ជូន ត្រូវចំណាយប៉ុន្មាន?
  1. 1.25$ គ្រប់25ខេត្តក្រុង
  2. ឥតគិតថ្លៃរៀងរាល់ការចំណាយអស់ $40 ឡើងទៅក្នុង១លើក
តើក្រុមហ៊ុនដឹកជញ្ជូនអ្វីខ្លះដែលយើងប្រើ?
  1. នៅភ្នំពេញ សម្រាប់ក្នុងទីក្រុងដែលមានរយ:ចំងាយជិតៗ យើងប្រើភ្នាក់ងារដឹកជញ្ជូនភ្ទាល់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួល និងរហ័សជួនអតិថិជន។
  2. នៅតាមខេត្ត យើងសហការជាមួយក្រុមហ៊ុន វីរ: ប៉ុនថាំ និង J&T។ យើងក៏អាចដឹកជញ្ជូនការបញ្ជាទិញរបស់អ្នកដោយក្រុមហ៊ុនផ្សេងទៀតតាមដំរូវការរបស់អ្នក។

Order Status

តើខ្ញុំតាមដានការបញ្ជាទិញរបស់ខ្ញុំដោយរបៀបណា?
  1. អ្នកតាមដានការបញ្ជាទិញរបស់របស់អ្នកនៅក្នុងកម្មវិធី ZANDO ដើម្បីដឹងថាតើ ការបញ្ជាទិញត្រូវបាន យល់ព្រម វេចខ្ចប់ ដឹកជញ្ជូន ឬបដិសេធ។

ចំណាំ: យើងមិនទាន់អាចផ្តល់ព៌ណមានលំអិតអំពីការដឹកជញ្ជូនបានទេ ដោយសារតែក្រុមហ៊ុនដឹកជញ្ជូនដែលយើងសហការជាមួយ មិនទាន់ផ្តល់សេវាកម្មនេះនៅឡើយ។ ប្រសិនបើការបញ្ជាទិញរបស់អ្នកដឹកជញ្ជូនយឺតខុសពីធម្មតា (៣ថ្ងៃ) សូមទាក់ទងផ្នែកសេវាកម្មប្រើអតិថិជន។

Exchange & Returns

តើមានជម្រើសផ្លាស់ប្តូរទំនិញអ្វីខ្លះ?
  1. អតិថិជនតាមបណ្តាខេត្ត៖ ទាក់ទងផ្នែកបម្រើអតិថិជនរបស់យើង បន្ទាប់មកជ្រើសរើសក្រុមហ៊ុនដឹកជញ្ជូនដែលនៅជិតអ្នក។ បញ្ជាក់៖ លោកអ្នកជាអ្នកបង់ថ្លៃដឹកជញ្ជូននេះ ប៉ុន្តែមិនគិតថ្លៃ(Free) នៅពេលក្រុមហ៊ុនដឹកទំនិញថ្មីជូនលោកអ្នកវិញ។
  2. អតិថិជននៅរាជធានីភ្នំពេញ៖
    1. ចូលទៅ ZANDO App
    2. ចូលទៅទំព័រ "ការបញ្ជាទិញ"
    3. ជ្រើសរើសការបញ្ជាទិញដែលអ្នកចង់ផ្លាស់ប្តូរ
    4. នៅពេលរួចរាល់ សូមបន្ថែមទំនិញថ្មីទៅក្នុងកន្ត្រកទំនិញរបស់អ្នក រួចធ្វើការបញ្ជាទិញម្តងទៀត។

    ចំណាំ៖ អ្នក​អាច​រក​ឃើញ​ទំនិញដែល​ចង់ប្តូរនៅក្នុង​កន្ត្រកទំនិញ។ អ្នកដឹកជញ្ចូលនឹងបញ្ជូនទំនិញថ្មីទៅឱ្យអ្នក ហើយប្រមូល ទំនិញដែល​ត្រូវប្តូរមកវិញ។

តើការបញ្ជាទិញរបស់ខ្ញុំអាចផ្លាស់ប្តូរបានឬទេ?
  1. អាចប្តូរបានក្នុងរយ:ពេល១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបញ្ជាទិញ
  2. ទំនិញត្រូវតែស្ថិតក្នុងស្ថានភាពដើម មិនទាន់ប្រើ មិនទាន់បោកអ៊ុត និងមិនមានខូចខាតតែប៉ុណ្ណោះ ដោយភ្ជាប់មក​ជាមួយវិក្កយបត្រ និងស្លាកតម្លៃដើម
  3. សម្រាប់គោលការណ៏អនាម័យ ផលិតផលខាងក្រោមមិនអាចប្តូរជូនបានទេ៖ ឈុតហែលទឹក ឈុតក្នុង ស្រោមជើង កន្សែង ស្រោមដៃ ភួយ ពូក ក្រវិល និងគ្រឿងលម្អផ្សេងៗ

Refund

តើជម្រើសប្តូរទំនិញយកប្រាក់វិញមានអ្វីខ្លះ?
  1. អតិថិជនតាមបណ្តាខេត្ត៖ ទាក់ទងផ្នែកបម្រើអតិថិជនរបស់យើង បន្ទាប់មកជ្រើសរើសក្រុមហ៊ុនដឹកជញ្ជូនដែលនៅជិតអ្នក។ បញ្ជាក់៖ លោកអ្នកជាអ្នកបង់ថ្លៃដឹកជញ្ជូននេះ ប៉ុន្តែមិនគិតថ្លៃ(Free) នៅពេលក្រុមហ៊ុនដឹកទំនិញថ្មីជូនលោកអ្នកវិញ។
  2. អតិថិជននៅរាជធានីភ្នំពេញ៖
    1. ចូលទៅ ZANDO App
    2. ចូលទៅទំព័រ "ការបញ្ជាទិញ"
    3. ជ្រើសរើសការបញ្ជាទិញដែលអ្នកចង់ប្តូរយកប្រាក់វិញ
    4. ជ្រើសរើសទំនិញ
    5. ដាក់ស្នើរ
  3. ក្រុម​ការងារយើង​នឹង​ពិនិត្យ​មើល​ទំនិញ ហើយ​ដំណើរការ​សង​ប្រាក់​វិញ។
តើការសងប្រាក់វិញត្រូវចំណាយពេលប៉ុន្មាន?

បន្ទាប់ពីយើងទទួលបានទំនិញត្រឡប់មកវិញ វាអាចចំណាយពេល 2 សប្តាហ៍ដើម្បីដំណើរការ ការបង្វិលសងវិញ។

តើខ្ញុំពិនិត្យមើលស្ថានភាពប្តូរទំនិញដោយរបៀបណា?

អ្នកអាចពិនិត្យមើលស្ថានភាពប្តូរទំនិញនៅក្នុងទំព័រ "ការបញ្ជាទិញ" រួចចូលទៅ ទំព័រ "ប្តូរទំនិញ"

តើការបញ្ជាទិញរបស់ខ្ញុំអាចប្តូរយកប្រាក់វិញបានឬទេ?
  1. អាចប្តូរបានក្នុងរយ:ពេល១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបញ្ជាទិញ
  2. ទំនិញត្រូវតែស្ថិតក្នុងស្ថានភាពដើម មិនទាន់ប្រើ មិនទាន់បោកអ៊ុត និងមិនមានខូចខាតតែប៉ុណ្ណោះ ដោយភ្ជាប់មក​ជាមួយវិក្កយបត្រ និងស្លាកតម្លៃដើម
  3. សម្រាប់គោលការណ៏អនាម័យ ផលិតផលខាងក្រោមមិនអាចប្តូរជូនបានទេ៖ ឈុតហែលទឹក ឈុតក្នុង ស្រោមជើង កន្សែង ស្រោមដៃ ភួយ ពូក ក្រវិល និងគ្រឿងលម្អផ្សេងៗ
  4. ទំនិញដែលលក់បញ្ចុះតម្លៃ មិនអាចប្តូរយកប្រាក់វិញបានទេ (តែអាចប្តូរទៅទំនិញផ្សេងបាន)

Purchase

តើខ្ញុំអាចធ្វើការបញ្ជាទិញនៅឯណា?
  1. បញ្ជាទិញពីគេហទំព័ររបស់យើង "WWW.ZANDOKH.COM"
  2. បញ្ជាទិញពី ZANDO APP
  3. បញ្ជាទិញពីឆានែលតេឡេក្រាម "https://t.me/zando081"
  4. បញ្ជាទិញពីទំព័រហ្វេសប៊ុក ZANDO CAMBODIA
តើខ្ញុំលុបចោលការបញ្ជាទិញរបស់ខ្ញុំដោយរបៀបណា?
  1. ទូរស័ព្ទទៅផ្នែកបម្រើអតិថិជនរបស់យើងដើម្បីលុបចោលការបញ្ជាទិញ។
  2. លុបការបញ្ជាទិញនៅក្នុង ZANDO App ដើម្បីចាប់ផ្តើម ចូលទៅកាន់ "ការបញ្ជាទិញ" ហើយបន្ទាប់មកពិនិត្យមើលជម្រើសបោះបង់។ ប្រសិនបើមានមុខងារនេះ អ្នកអាចលុបការបញ្ជារទិញដោយខ្លួនឯងបាន។

Sizing & Fit

តើធ្វើដូចម្តេចដើម្បីជ្រើសរើសទំហំត្រឹមត្រូវសម្រាប់ខ្ញុំ?
  1. ការវាស់វែងអំពីទំហំម៉ូដែល មានសម្រាប់ទំនិញនីមួយៗ អ្នកអាចប្រៀបធៀបទំហំម៉ូដែលជាមួយនឹងទំហំរបស់អ្នក។
  2. ការណែនាំអំពីទំហំមានជាមួយទំនិញនីមួយៗ ដើម្បីមើល សូមចូលទៅកាន់ទំព័រណែនាំពីទំហំ ហើយបន្ទាប់មកបញ្ចូលកម្ពស់ និងទម្ងន់របស់អ្នក ដើម្បីមើលការណែនាំអំពីទំហំសម្រាប់អ្នក

Contact Us

ផ្ញើរសារមកយើងភ្លាមៗតាមរយ៖ ហ្វេសប៊ុក, Instagram ឬនៅក្នុង Zando App

អុីម៉ែល៖ info@zandokh.com

ទូរស័ព្ទ៖

  • Cellcard: 081 999716
  • Smart: 085 330 330

តេឡេក្រាម: t.me/zando081

ពីថ្ងៃច័ន្ទ ដល់ អាទិត្យ ម៉ោង 9 ព្រឹក ដល់ 21:30 យប់

Zando Rewards

Loyalty Member:

To be a member of ZANDO, you can sign up Bronze account for free on our website or App.

Remark: if you are already a member of ZANDO before, please sign up with the same telephone number to enjoy the same discount as the offline store.

Member Level:
  • Member Level
  • Spend ($)/bill to unlock
  • Point to unlock next member
  • Benefits
  • Apparel
  • Accessories
  • Shoes
  • Bag & Suitcase
  • Free delivery

Point Earning: For every 10$ spent you can save 1 point.

Point Redemption: 1 (point) = $0.2 voucher


Terms & Conditions:

  • - Online and offline may have different benefits or policies.
  • - Point can’t be exchange to cash
  • - Point redemption voucher can be applied with the sale items
  • - Currently, There is no point expire policy.
  • - Other terms may apply
  • *Remark: Zando is reserved rights to update terms anytimes.
Privacy Policy