FAQs & Guides

General Info

តើម៉ូតថ្មីៗចូលនៅពេលណា?

ម៉ូតថ្មីៗចូលរៀងរាល់ ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ កុំភ្លេចតាមដានឱ្យបានទៀងទាត់។

តើខ្ញុំទទួលបានការបញ្ចុះតម្លៃដោយរបៀបណា?

ប្រសិនបើអ្នកជាសមាជិករបស់ ZANDO, TEN11, 361 Degree, ROUTINE និង GATONI ស្រាប់, អ្នកអាចទទួលបានការបញ្ចុះតម្លៃដូចទៅនឹងហាងដែរ ដោយគ្រាន់តែចុះឈ្មោះនៅលើអនឡាញជាមួយនឹងលេខទូរស័ព្ទដដែលនោះជាការស្រេច។

តើប្រេនអ្វីខ្លះដែលយើងលក់លើអនឡាញ?

យើងកំពុងតែដាក់លក់ទំនិញពីប្រេន​ ZANDO, TEN11, 361 Degree, ROUTINE and GATONI. ទំនិញខ្លះយើងលក់ផ្តាច់មុខលើអនឡាញ ដែលមិនមាននៅតាមហាងទេ។

Payment Methods

តើខ្ញុំបង់ប្រាក់ដោយរបៀបណា?

យើងផ្តល់នូវជម្រើសទូទាត់ច្រើនប្រភេទ

  1. កាតឥណទាន/ឥណពន្ធ (វីសា និង ម៉ាសស្ទឺកាត)
  2. អេប៊ីអេ Payway, អេស៊ីលីដា Payway, ជីបម៉ុង Payway, ...
  3. ទូទាត់តាមភ្នាក់ងារផ្ទេរប្រាក់ (TT) សម្រាប់តាមខេត្ត
  4. ទូទាត់តាមភ្នាក់ងារដឹកជញ្ជូន (COD) សម្រាប់ភ្នំពេញ

Delivery

តើជម្រើសដឹកជញ្ជូនមានអ្វីខ្លះ?
  1. នៅភ្នំពេញ យើងដឹកជញ្ជូនដល់ផ្ទះ។
  2. នៅតាមខេត្ត អ្នកអាចយកទំនិញរបស់អ្នកនៅការិយាល័យរបស់ភ្នាក់ងារដឹកជញ្ជូនដូចជា ក្រុមហ៊ុន វីរៈ ប៊ុនថាំ ឬ J&T។
តើត្រូវចំណាយពេលប៉ុន្មានដើម្បីទទួលបានការបញ្ជាទិញរបស់ខ្ញុំ?
  1. សម្រាប់ទីក្រុងភ្នំពេញ យើងនឹងដឹកជញ្ជូនក្នុងរយៈពេល 48 ម៉ោង។
  2. សម្រាប់ខេត្តយើងនឹងដឹកជញ្ជូនក្នុងរយៈពេល 72 ម៉ោង។
  3. សូមចំណាំថាក្នុងអំឡុងពេលទទួលបានការកម្មង់ច្រើន ការដឹកជញ្ជូនរបស់យើងអាចនឹងមានការពន្យារពេល។ ប្រសិនក្នុងករណីនេះ ក្រុមការងារយើងនឹងទាក់ទងទៅអ្នក ដើម្បីផ្តល់ព័ត៌មានបន្ថែម។
តើការដឹកជញ្ជូន ត្រូវចំណាយប៉ុន្មាន?
  1. 1.25$ គ្រប់25ខេត្តក្រុង
តើក្រុមហ៊ុនដឹកជញ្ជូនអ្វីខ្លះដែលយើងប្រើ?
  1. នៅភ្នំពេញ សម្រាប់ក្នុងទីក្រុងដែលមានរយ:ចម្ងាយជិតៗ យើងប្រើភ្នាក់ងារដឹកជញ្ជូនភ្ទាល់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួល និងរហ័សជួនអតិថិជន។
  2. នៅតាមខេត្ត យើងសហការជាមួយក្រុមហ៊ុន វីរ: ប៉ុនថាំ និង J&T។ យើងក៏អាចដឹកជញ្ជូនការបញ្ជាទិញរបស់អ្នកដោយក្រុមហ៊ុនផ្សេងទៀតតាមដំរូវការរបស់អ្នក។

Order Status

តើខ្ញុំតាមដានការបញ្ជាទិញរបស់ខ្ញុំដោយរបៀបណា?
  1. អ្នកតាមដានការបញ្ជាទិញរបស់របស់អ្នកនៅក្នុងកម្មវិធី ZANDO ដើម្បីដឹងថាតើ ការបញ្ជាទិញត្រូវបាន យល់ព្រម វេចខ្ចប់ ដឹកជញ្ជូន ឬបដិសេធ។

ចំណាំ: យើងមិនទាន់អាចផ្តល់ព៌ណមានលំអិតអំពីការដឹកជញ្ជូនបានទេ ដោយសារតែក្រុមហ៊ុនដឹកជញ្ជូនដែលយើងសហការជាមួយ មិនទាន់ផ្តល់សេវាកម្មនេះនៅឡើយ។ ប្រសិនបើការបញ្ជាទិញរបស់អ្នកដឹកជញ្ជូនយឺតខុសពីធម្មតា (៣ថ្ងៃ) សូមទាក់ទងផ្នែកសេវាកម្មប្រើអតិថិជន។

Exchange & Returns

តើមានជម្រើសផ្លាស់ប្តូរទំនិញអ្វីខ្លះ?
  1. អតិថិជនតាមបណ្តាខេត្ត៖ ទាក់ទងផ្នែកបម្រើអតិថិជនរបស់យើង បន្ទាប់មកជ្រើសរើសក្រុមហ៊ុនដឹកជញ្ជូនដែលនៅជិតអ្នក។ បញ្ជាក់៖ លោកអ្នកជាអ្នកបង់ថ្លៃដឹកជញ្ជូនទាំងទៅនិងមក។
  2. អតិថិជននៅរាជធានីភ្នំពេញ៖
    1. ចូលទៅ ZANDO App
    2. ចូលទៅទំព័រ "ការបញ្ជាទិញ"
    3. ជ្រើសរើសការបញ្ជាទិញដែលអ្នកចង់ផ្លាស់ប្តូរ
    4. នៅពេលរួចរាល់ សូមបន្ថែមទំនិញថ្មីទៅក្នុងកន្ត្រកទំនិញរបស់អ្នក រួចធ្វើការបញ្ជាទិញម្តងទៀត។

    ចំណាំ៖ អ្នក​អាច​រក​ឃើញ​ទំនិញដែល​ចង់ប្តូរនៅក្នុង​កន្ត្រកទំនិញ។ អ្នកដឹកជញ្ចូលនឹងបញ្ជូនទំនិញថ្មីទៅឱ្យអ្នក ហើយប្រមូល ទំនិញដែល​ត្រូវប្តូរមកវិញ។

តើការបញ្ជាទិញរបស់ខ្ញុំអាចផ្លាស់ប្តូរបានឬទេ?
  1. អាចប្តូរបានក្នុងរយ:ពេល១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបញ្ជាទិញ
  2. ទំនិញត្រូវតែស្ថិតក្នុងស្ថានភាពដើម មិនទាន់ប្រើ មិនទាន់បោកអ៊ុត និងមិនមានខូចខាតតែប៉ុណ្ណោះ ដោយភ្ជាប់មក​ជាមួយវិក្កយបត្រ និងស្លាកតម្លៃដើម
  3. សម្រាប់គោលការណ៏អនាម័យ ផលិតផលខាងក្រោមមិនអាចប្តូរជូនបានទេ៖ ឈុតហែលទឹក ឈុតក្នុង ស្រោមជើង កន្សែង ស្រោមដៃ ភួយ ពូក ក្រវិល និងគ្រឿងលម្អផ្សេងៗ

Refund

តើជម្រើសប្តូរទំនិញយកប្រាក់វិញមានអ្វីខ្លះ?
  1. អតិថិជនតាមបណ្តាខេត្ត៖ សូមទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនរបស់យើង បន្ទាប់មកជ្រើសរើសក្រុមហ៊ុនដឹកជញ្ជូនដែលនៅជិតអ្នកដើម្បីធ្វើការផ្ញើរអីវ៉ាន់ត្រឡប់មកវិញ។
  2. អតិថិជននៅរាជធានីភ្នំពេញ៖
    1. ចូលទៅ ZANDO App
    2. ចូលទៅទំព័រ "ការបញ្ជាទិញ"
    3. ជ្រើសរើសការបញ្ជាទិញដែលអ្នកចង់ប្តូរយកប្រាក់វិញ
    4. ជ្រើសរើសទំនិញ
    5. ដាក់ស្នើរ
  3. ក្រុម​ការងារយើង​នឹង​ពិនិត្យ​មើល​ទំនិញ ហើយ​ដំណើរការ​សង​ប្រាក់​វិញ។
តើការសងប្រាក់វិញត្រូវចំណាយពេលប៉ុន្មាន?

បន្ទាប់ពីយើងទទួលបានទំនិញត្រឡប់មកវិញ វាអាចចំណាយពេល 2 សប្តាហ៍ដើម្បីដំណើរការ ការបង្វិលសងវិញ។

តើខ្ញុំពិនិត្យមើលស្ថានភាពប្តូរទំនិញដោយរបៀបណា?

អ្នកអាចពិនិត្យមើលស្ថានភាពប្តូរទំនិញនៅក្នុងទំព័រ "ការបញ្ជាទិញ" រួចចូលទៅ ទំព័រ "ប្តូរទំនិញ"

តើការបញ្ជាទិញរបស់ខ្ញុំអាចប្តូរយកប្រាក់វិញបានឬទេ?
  1. អាចប្តូរបានក្នុងរយ:ពេល១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបញ្ជាទិញ
  2. ទំនិញត្រូវតែស្ថិតក្នុងស្ថានភាពដើម មិនទាន់ប្រើ មិនទាន់បោកអ៊ុត និងមិនមានខូចខាតតែប៉ុណ្ណោះ ដោយភ្ជាប់មក​ជាមួយវិក្កយបត្រ និងស្លាកតម្លៃដើម
  3. សម្រាប់គោលការណ៏អនាម័យ ផលិតផលខាងក្រោមមិនអាចប្តូរជូនបានទេ៖ ឈុតហែលទឹក ឈុតក្នុង ស្រោមជើង កន្សែង ស្រោមដៃ ភួយ ពូក ក្រវិល និងគ្រឿងលម្អផ្សេងៗ
  4. ចំពោះទំនិញដែលបានបញ្ជាទិញនៅតម្លៃប្រូម៉ូសិន មិនអាចបង្វិលសងជាសាច់ប្រាក់វិញបានទេ គឹមានសិទ្ធិតែក្នុងការប្តូរជាមួយអីវ៉ាន់ផ្សេងតែប៉ុណ្ណោះ។

Purchase

តើខ្ញុំអាចធ្វើការបញ្ជាទិញនៅឯណា?
  1. បញ្ជាទិញពីគេហទំព័ររបស់យើង "WWW.ZANDOKH.COM"
  2. បញ្ជាទិញពី ZANDO APP
  3. បញ្ជាទិញពីឆានែលតេឡេក្រាម "https://t.me/ZandoCambodia_bot"
  4. បញ្ជាទិញពីទំព័រហ្វេសប៊ុក ZANDO CAMBODIA
តើខ្ញុំលុបចោលការបញ្ជាទិញរបស់ខ្ញុំដោយរបៀបណា?
  1. ទូរស័ព្ទទៅផ្នែកបម្រើអតិថិជនរបស់យើងដើម្បីលុបចោលការបញ្ជាទិញ។
  2. លុបការបញ្ជាទិញនៅក្នុង ZANDO App ដើម្បីចាប់ផ្តើម ចូលទៅកាន់ "ការបញ្ជាទិញ" ហើយបន្ទាប់មកពិនិត្យមើលជម្រើសបោះបង់។ ប្រសិនបើមានមុខងារនេះ អ្នកអាចលុបការបញ្ជារទិញដោយខ្លួនឯងបាន។

Sizing & Fit

តើធ្វើដូចម្តេចដើម្បីជ្រើសរើសទំហំត្រឹមត្រូវសម្រាប់ខ្ញុំ?
  1. ការវាស់វែងអំពីទំហំម៉ូដែល មានសម្រាប់ទំនិញនីមួយៗ អ្នកអាចប្រៀបធៀបទំហំម៉ូដែលជាមួយនឹងទំហំរបស់អ្នក។
  2. ការណែនាំអំពីទំហំមានជាមួយទំនិញនីមួយៗ ដើម្បីមើល សូមចូលទៅកាន់ទំព័រណែនាំពីទំហំ ហើយបន្ទាប់មកបញ្ចូលកម្ពស់ និងទម្ងន់របស់អ្នក ដើម្បីមើលការណែនាំអំពីទំហំសម្រាប់អ្នក

Contact Us

ផ្ញើរសារមកយើងភ្លាមៗតាមរយ៖ ហ្វេសប៊ុក, Instagram ឬនៅក្នុង Zando App

អុីម៉ែល៖ info@zandokh.com

ទូរស័ព្ទ៖

  • Cellcard: 081 999716
  • Smart: 061 330 330

តេឡេក្រាម: t.me/ZandoCambodia_bot

ពីថ្ងៃច័ន្ទ ដល់ អាទិត្យ ម៉ោង 9 ព្រឹក ដល់ 21:30 យប់

Zando Rewards

Loyalty Member:

To be a member of ZANDO, you can sign up Bronze account for free on our website or App.

Remark: if you are already a member of ZANDO before, please sign up with the same telephone number to enjoy the same discount as the offline store.

Member Level:
  • Member Level
  • Spend ($)/bill to unlock
  • Point to unlock next member
  • Benefits
  • Apparel
  • Accessories
  • Shoes
  • Bag & Suitcase
  • Free delivery

Point Earning: For every 10$ spent you can save 1 point.

Point Redemption: 1 (point) = $0.2 voucher


Terms & Conditions:

  • - Online and offline may have different benefits or policies.
  • - Point can’t be exchange to cash
  • - Point redemption voucher can be applied with the sale items
  • - Currently, There is no point expire policy.
  • - Other terms may apply
  • *Remark: Zando is reserved rights to update terms anytimes.
Privacy Policy